loader

រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ «កម្ពុជាអាចដាំដំឡូងបារាំងបានហើយ»

មណ្ឌលគីរី៖ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានលាន់មាត់ទាំងក្តីរំភើបចិត្តថា «កម្ពុជាអាចធ្វើបានហើយ»ដោយចង់សំដៅថា កសិករកម្ពុជាអាចដាំដំឡូងបារាំងបានផលល្អ ដែលដំណាំប្រភេទនេះត្រូវបាននាំចូលពីបរទេស ព្រោះកសិករពិបាកដាំដុះ។ ប្រសាសន៍របស់រដ្ឋមន្ត្រីកសិកម្មនេះធ្វើឡើងនៅពេលចុះពិនិត្យ និងចូលរួមដំណាំដំឡូងមីរបស់កសិករ គ្រី ម៉េងឈាង ស្ថិតនៅភូមិចំការតែ សង្កាត់មានជ័យ ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ កុម្ភៈ ដែលក្រសួងកសិកម្មទើបបង្ហោះនៅថ្ងៃទី១៣ កុម្ភៈនេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

ដោយក្តីរំភើបចិត្ត លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលាន់មាត់ដោយមានប្រសាសន៍ថា «កម្ពុជាអាចធ្វើបានហើយ»។ ប្រសាសន៍នេះកើតឡើងនៅពេលដែលលោក វេង សាខុន បានចុះទៅពិនិត្យ ការប្រមូលផលដំឡូងបារាំងរបស់កសិករក្នុងខេត្តមណ្ឌលគីរី ដោយផលដំឡូងបារាំងរបស់កសិករខេត្តនេះបានទិន្នផលខ្ពស់។

នាឱកាសនោះលោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រាវជ្រាវនិងអង្គការ ខូភា ជាពិសេសម្ចាស់ចំការដែលបានសហការសិក្សាស្រាវជ្រាវ រហូតទទួលបានលទ្ធផលជាផ្លែផ្កា។ លោក វេង សាខុន សូមឱ្យក្រុមការងារបន្តការងារបន្ថែមទៀត ប្រយោជន៍ស្វែងរកលទ្ធផលល្អមួយតាមការរំពឹងទុកដើម្បីធ្វើការផ្សព្វផ្សាយឱ្យកសិករដាំដំនាំនេះឱ្យបានទូលំទូលាយទូទាំងខេត្តមណ្ឌលគីរី។ជាងដើម្បីធានាបរិមាណផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់កម្រិតជីវភាពជនជាត់ដើមភាគតិចនៅពេលអនាគត។

លោករដ្ឋមន្រ្តីបន្តថា ត្រូវស្វែងរកដៃគូវិនិយោគដើម្បីធានានិរន្តរភាពផលិត ផ្តត់ផ្គង់ គុណភាព និងអនាម័យ ដោយត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លោក វេង សាខុន ក៏បានស្នើឱ្យសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើងាកមកចាប់អារម្មណ៍ដាំដំឡូងបារាំងដើម្បីកែលម្អកម្រិតជីវភាព ដោយបង្កើតអាជីពថ្មី កាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ។

 

ជាងនេះទៀតលោករដ្ឋមន្រ្តីក៏ស្នើឱ្យគម្រោងសហការជាមួយម្ចាស់ចំការ ពិនិត្យលទ្ធភាពរៀបចំជាតំបន់ទេសចរណ៍ ផ្តល់ឱកាសឱ្យភ្ញៀវដកដំឡូង និងទិញផលដំឡូងដើម្បីបង្កើនការងារបន្ថែម និងចំណូលឱ្យមាននិរន្តរភាព។​

សូមជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយអង្គការ ហូភា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុវត្តគម្រោងស្តីពីការ ផ្សព្វផ្សាយនិងផលិតកម្មដំឡូងបារាំងនៅកម្ពុជា។

កម្រោងបានយកពូជពីប្រទេស វៀតណាម កូរ៉េ អាឡឺម៉ង់ និងកាណាដា ដោយជ្រើសយកលោក  គ្រី ម៉េងឈាង ជាដៃគូដាំសាកល្បងតាំងពីឆ្នាំ២០១៦។

លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា​ នៅឆ្នាំដំបូងដំឡូងបានជួបបញ្ហាជំងឺផ្សិត រលួយគល់ និងសត្វល្អិត។ នៅឆ្នាំបន្ទាប់ពីការពិសោធន៍លើកទីមួយត្រូវបានបរាជ័យដោយសារទឹកភ្លៀង តែលើកទី២ បានលទ្ធផលល្អប្រសើរ។ ចំណែកទិន្នផលពូជខ្លះអាចទទួលបានផលរហូតដល់២៥តោនខ្ពស់បំផុត ហើយទាបបំផុត២,៣តោនក្នុងមួយហិកតា។

ដោយឡែកនៅឆ្នាំ២០១៨កន្លងមកនេះ ការពិសោធន៍ត្រូវបានចែកចេញជាបីដំណាក់កាល។ លើកទី១ទិន្នផលទទួលបាន ១៧តោនក្នុងមួយហិកតា លើកទី២ និងទី៣ នឹងប្រមូលផលក្នុងខែមិនាឆ្នាំនេះ។

 

លោក គ្រី ម៉េងឈាង បានប្រាប់ថា ដំឡូងបារាំងជាដំណាំថ្មី ដែលកសិករមិនទាន់ចាប់អារម្មណ៍ធ្វើការដំដុះនោះទេ។ ម្យ៉ាងទៀត ការដំដុះដំណាំនេះទាមទារបច្ចេកទេសខ្ពស់ ជាពិសេសនោះវាស្ថិតនៅក្នុងដំណាក់នៃការសិក្សាស្រាវជ្រាវនៅឡើយ។ លោកសង្ឃឹមថា បើការពិសោធន៍ទទួលបានជោគជ័យកសិករនឹងចាប់អារម្មណ៍ដំានៅថ្ងៃអនាគត ព្រោះដំាំដំណាំនេះមានទីផ្សារល្អ និងមានតម្លៃខ្ពស់ទៀតផង។

លោកបន្ថែមថា បច្ចុប្បន្នលោកអាចលក់ដំឡូងបារាំងបាន ៥០០០ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយវគ្គប្រមូលផលលោកអាចទទួលបានចំណូល១៧០០០ដុល្លារអាមេរិក។ លោកថា ការដាំដំណាំដំឡូងបារាំងនេះបានធ្វើឱ្យជីវភាពគ្រួសារលោកធូរធា។

សម្រាប់បច្ចេកទេសដាំដុះវិញ លោក គ្រី ម៉េងឈាង ​និយាយថា មិនមានការលំបាកខ្លាំងនោះទេ ដោយដំបូងឡើយគេគ្រាន់តែភ្ជួរដីហាលចោលឱ្យស្ងួត ចំនួនពីរលើក ដើម្បីសម្លាប់ស្មៅ និងសម្លាប់មេរោគចង្រៃដែលមាននៅក្នុងដី។ បន្ទាប់មក គេចាប់ផ្តើមលើកជារងដែលមានកម្ពស់ចន្លោះពី ២ទៅ ៣តឹក និងទទឹង ១ម៉ែត្រ រួចហើយគេយកជីធម្មជាតិដូចជាលាមកសត្វ ឬជីកំប៉ុសទៅរោយពីលើ បន្ទាប់មកទើបយកមើមដំបូងបារាំងទៅដាក់ដាំនៅលើថ្នាល់ដែលមានគម្លាតពីចន្លោះពី៣ ឬ៤តឹក។

លោកបន្ថែមទៀតថា នៅពេលដាំរួច គេគ្រាន់តែស្រោចទឹកក្នុងមួយថ្ងៃពី១ដង ទៅ២ដង តាមអាកាសធាតុក្តៅ ឬត្រជាក់ និងថែទាំស្មៅកុំឱ្យដុះខ្លាំងតែប៉ុណ្ណឹង នោះដំឡូងបារាំងនឹងលូតលាស់បានល្អ រហូតដល់ដើមដំឡូងមានកម្ពស់បានប្រហែលជា ៣តឹក គេត្រូវជ្រំដី ពូនគុម្ព បង្ការក្រែងខ្យល់បក់ខ្លាំងនាំឱ្យរលើងដើមជាការស្រេច៕

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សញ្ញាណមួយចំនួនបញ្ជាក់ថាឆ្នាំ 2020 ជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ចពិភពលោក

ក្រុងភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចពិភពលោកគឺជាវិប[...]

របាយការណ៍ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទ្រោមចុះខ្លាំង បើបាត់ពន្ធអនុគ្រោះ EBA

ទាញយករបាយការណ៍ធនាគារពិភពលោកនៅទីនេះ ក្រុងភ្នំព[...]

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x